បុគ្គល និងអង្គការទាំងអស់ ត្រូវបានស្វាគមន៍ឲ្យចូលរួមក្នុងការប្រកួតប្រជែងនេះ រួមទាំងអាជីវកម្ម អង្គការមិនស្វែងរកប្រាក់ចំណេញ គ្រឹះស្ថានសិក្សា និង ស្ថាប័នសាធារណៈ ផងដែរ។
អ្នកដាក់ពាក្យចូលរួមនៅអាស៊ាន ឬសមាជិកក្រុមមកពីរដ្ឋសមាជិកអាស៊ាន គឺជាលក្ខណសម្បត្តិមួយដ៏រឹងមាំ
ប្រធានក្រុមដែលមានសមត្ថភាពប្រាស្រ័យទាក់ទង និងបង្ហាញដំណោះស្រាយជាភាសាអង់គ្លេស មានអាទិភាព
អ្នកមិនចាំបាច់ជានីតិបុគ្គលនៅពេលដាក់ពាក្យចូលរួមនោះទេ។ ប៉ុន្តែ ប្រសិនបើអ្នកត្រូវបានជ្រើសរើសជាអ្នកឈ្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ EPPIC នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថាប័នរបស់អ្នកត្រូវតែចុះបញ្ជីជានីតិបុគ្គលនៅក្នុងរដ្ឋសមាជិកអាស៊ានណាមួយ ដើម្បីទទួលបានការបណ្តុះបណ្តាលធុរកិច្ចថ្មី និងមូលនិធិគ្រាប់ពូជ។
ក្រុម/បុគ្គល ដែលមានសមាជិកស្ត្រីយ៉ាងតិច ១ (មួយ) នាក់ ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យដាក់ពាក្យចូលរួម។ លើសពីនេះទៀត ប្រសិនបើក្រុមរបស់អ្នកត្រូវបានជ្រើសរើសឱ្យជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់រយៈពេល ៣ ខែដំបូង (នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣)៖
សមាជិកសំខាន់នៅក្នុងក្រុមរបស់អ្នកយ៉ាងតិច១នាក់ គួរតែអាចចូលរួមសកម្មភាពធុរកិច្ចថ្មី ដែលផ្តល់ជូនដោយ EPPIC (ឧ. ការបណ្តុះបណ្តាល ការបង្ហាត់បង្រៀន ការណែនាំ និងការផ្តល់ប្រឹក្សា)។ សកម្មភាពទាំងនេះ ភាគច្រើននឹងត្រូវបានផ្តល់ជូនអនឡាញ ប៉ុន្តែសកម្មភាពមួយចំនួនក៏អាចអនុវត្តដោយផ្ទាល់ដែរ។
យ៉ាងហោចណាស់ ស្ថាបនិក ឬសហស្ថាបនិកគួរតែមានវត្តមានដោយផ្ទាល់សម្រាប់ (១) ការចុះទៅទីវាលនៃទីក្រុង Kaysone Phomvihane ឬក្រុងព្រះសីហនុ ចាប់ពីខែសីហា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៣ (២) ការប្រកួតលើកចុងក្រោយរបស់ EPPIC នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និង (៣) ថ្ងៃអនុវត្តសាកល្បង នៅចុងបញ្ចប់នៃកម្មវិធី។
សូមកត់សម្គាល់ថា ពេលវេលាអាចត្រូវបានផ្លាស់ប្តូរដោយសារហេតុផលដែលមិនអាចព្យាករណ៍ទុកជាមុនបាន។
ពាក្យស្នើសុំចូលរួមនឹងត្រូវបានវាយតម្លៃដោយអ្នកជំនាញមួយក្រុម ដែលមានជំនាញខុសៗគ្នា (សូមមើលផ្នែកស្តីពីចៅក្រមនៅលើវែបសាយត៍ សម្រាប់ព័ត៌មានលម្អិត)។
ការចូលរួមនឹងត្រូវបានជ្រើសរើសដោយផ្អែកលើកត្តាសំខាន់ៗចំនួនបួន (លទ្ធភាពទទួលបានជោគជ័យ និងសក្តានុពលក្នុងតំបន់ នវានុវត្តន៍ ចីរភាព និងលទ្ធភាពកែប្រែវិសាលភាព និងផលប៉ះពាល់) ព្រមទាំងសមាសភាពក្រុមរបស់ពួកគេ។